ព័ត៌មានសន្តិសុខសង្គម

នាំបុរសចាប់រំលោភសេពសន្ថវៈក្មេងស្រី អានីតិជនទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៣ឆ្នាំដែលទើបស្គាល់គ្នាតាមហ្វេសប៊ុកបានមួយសប្តាហ៍។
មន្ត្រីនគរបាលបានឱ្យដឹងថា ថ្ងៃទី៩ ខែមករាកម្លាំងជំនាញបានទទួលបណ្ដឹងពីក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំជាសិស្សថាជនសង្ស័យឈ្មោះ ធា អាយុ១៨ឆ្នាំជាបុគ្គលិកកន្លែងវេរលុយស្នាក់នៅម្តុំម៉ុងចិន ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតចាប់រំលោភនាង។
ក្នុងបណ្តឹងបានរៀបរាប់ថា កាលពីថ្ងៃទី៨ ខែមករា បុរសរូបនោះបានហៅខ្លួនចេញទៅដើរលេងហើយក៏ឌុបនាងចូលបន្ទប់ជនសង្ស័យរួចក៏បានបិទទ្វារ-បិទភ្លើងនិងចាប់រំលោភបានសម្រេចរួចក៏បានឌុបនាងទៅផ្ទះវិញ។បន្ទាប់ពីទទួលបណ្តឹងផ្នែកជំនាញបានចុះនាំជនសង្ស័យឈ្មោះ ផាន សុធាយកទៅសាកសួរ។
បុរសនោះបានឆ្លើយសារភាពថា ខ្លួននិងក្មេងស្រីបានស្គាល់គ្នាតាមរយៈហ្វេសប៊ុកជិតមួយសប្តាហ៍ក៏បានណាត់ជួបគ្នារួមរ័ក្ស។ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *