ភ្នំពេញ៖បុរសម្នាក់បានទាស់ពាក្យសម្តីតិចតួចជាមួយបងប្អូនក៏លោតពីលើផ្ទះជាន់ទី៣ចុះមកដីប៉ងសម្លាប់ខ្លួនតែមិនស្លាប់គឺរបួសបែកក្បាលហើយសន្លប់បាត់មាត់ឈឹង។
ពលរដ្ឋបានឱ្យដឹងថា ករណីនេះបានកើតនៅម្តុំផ្ទះជួលកម្ពស់៣ជាន់ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីម៉ោង៦ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ជនធ្វើអត្តឃាត ឈ្មោះសា ម៉ន អាយុ ៣១ឆ្នាំស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុស្រុកកំណើតនៅខេត្តកំពត។មូលហេតុមកពីបុរសនេះបានទាស់សម្តីបន្តិចបន្តួចជាមួយបងប្អូន ។
ពលរដ្ឋបានឱ្យដឹងទៀតថា កន្លងមកបុរសនេះធ្លាប់បានប្រើប្រាស់គ្រឿងញៀន។តែការលោតពីលើផ្ទះទំនងសេពគ្រឿងញៀនហួសកម្រិត។បច្ចុប្បន្នបុរសនេះត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះដោយមិនទាន់ដឹងថាស្លាប់ឬរស់នោះទេ៕