ព័ត៌មានសន្តិសុខសង្គម

មុខសញ្ញាក្មេងទំនើង០៤នាក់ ជំនាញខាងជិះម៉ូតូដេញកាប់គ្នាពេលរាត្រីនៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

 

បន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នាចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងចំនួន៤នាក់ ដែលតែងតែធ្វើសកម្មភាព ជិះម៉ូតូយកដាវឬកំបិត វាយកាប់ចាក់គ្នាតាមដងផ្លូវសាធារណៈពេលរាត្រី នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតយកមកសួរនាំ។
ជនសង្ស័យក្មេងទំនើងដែលត្រូវនគរបាលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ,២-ឈ្មោះ ស៊ីម ខេណា ភេទប្រុស អាយុ ១៦ឆ្នាំ,៣-ឈ្មោះ សុខ រីមភេទប្រុស អាយុ១៨ឆ្នាំ ទាំងបីនាក់រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៤-ឈ្មោះធឿត ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ដកហូតបានវត្ថុតាងម៉ូតូម៉ាកហុងដាទ្រីមចំនួន ២គ្រឿង ពណ៌ខ្មៅ ជាមធ្យោបាយជិះធ្វើសកម្មភាព, កាំបិតផ្គាក់ចំនួន ៦ដើម, កាំបិតផ្គាក់ ៣ដើម, កាបិតតាំងតោ ២ដើម, កាំបិតសាំម៉ូរ៉ៃ ១ដើម។
មុនឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧.៣០នាទី នៅចំណុចមណ្ឌល៧ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានក្មេងទំ.នើងមួយក្រុមស៊ីចេ (ធីមCJ) ដែលមានន័យថាកាហ្វេកញ្ចប់ មានគ្នាចំនួន ១០នាក់ ជិះម៉ូតូចំនួន ៤គ្រឿង ប្រដាប់ដោយកាំ.បិតចំនួន ៦ដើម (កាំ.បិតផ្គាក់៣ដើម និងកាំបិតសាម៉ូរ៉ៃមួយដើម និងកាំបិតតាំងតោ ២ដើម) បានធ្វើសកម្មភាពដេញកា.ប់ទៅលើក្មេ.ងទំ.នើងជាមួយក្រុមទៀតឈ្មោះធីមធីចេចេ (ធីមTJJ) ប៉ុន្តែពុំបណ្តាលឱ្យមានអ្នករងរបួសឬខូចខាតសម្ភារៈនោះទេ (រត់គេចខ្លួនផុត)។ បន្ទាប់ពីកើតហេតុភ្លាម កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យទាំងនេះបានជាបន្តបន្ទាប់។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដេញកាប់ទៅលើក្មេងស្ទាវមួយក្រុមទៀតពិតប្រាកដមែន។ ចំពោះមុខសញ្ញាសេសសល់ កម្លាំងនគរបាលយើងកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។ ក្រោយសួរនាំនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៤នាក់នេះ រួមជាមួយវត្ថុតាង ទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *