ព័ត៌មានសន្តិសុខសង្គម

រថយន្តធំបុកគោងាប់២ក្បាល និងជ្រុលបុកម៉ូតូបុរសម្នាក់ស្លាប់

កំពង់ស្ពឺ៖រថយន្តដឹកទំនិញធុនធំបើកបុកគោឱ្យងាប់២ក្បាលនិងជ្រុលទៅបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៣១ ខែឧសភា។


មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ នាង សុគី អាយុ៥៥ឆ្នាំនៅភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង។ជនរថគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ កំពង់ស្ពឺ 1O-6818 បើក ពីលិចទៅកើត។មកដល់កន្លែងខាងលើមានរថយន្តម៉ាកហ៊ីយ៉ាន់ដឹកទំនិញបើកពីកើតទៅលិចក្នុងល្បឿនលឿន។
រថយន្តនេះបានបុកគោ២ក្បាលឱ្យងាប់រួចជ្រុលទៅបុកម៉ូតូនិងកិនបុរសម្នាក់ស្លាប់ភ្លាម។អ្នកបើបរមិនស្គាល់អត្តសញ្ញាណទេព្រោះក្រោយបង្កហេតុបានចុះរត់គេចខ្លួនបាត់។
ក្រោយមកមន្ត្រីនគរបាលបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។រីឯគោងាប់២ក្បាលនិងរថយន្តបង្កបានយកទៅអធិការដ្ឋាននគរបាលស្រុកថ្ពង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *