ព័ត៌មានសន្តិសុខសង្គម

តាមចាប់តៃកុងរថយន្តបុកម៉ូតូ ឲ្យបុរសស្លាប់និងរបួស២នាក់

តាមចាប់តៃកុងរថយន្តបុកម៉ូតូឱ្យបុរសស្លាប់និងរបួស២នាក់
ភ្នំពេញ៖រថយន្តមិនស្គាល់ម៉ាកបានបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមនិងម្នាក់ទៀតរងរបួសត្រូវបានសមត្ថកិច្ចតាមចាប់តៃកុងរថយន្តបង្កយកមកចាត់ការតាមច្បាប់។
ហេតុការណ៍នេះបានកើតឡើងនៅត្រង់ផ្លូវបំបែកជាបួនម្តុំវត្តមហាមន្ត្រីតាមមហាវិថីព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២២។
សាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឃ្លីកឌុបគ្នាពីជើងទៅត្បូង។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តមិនចាំម៉ាកបើកតាមមហាវិថីព្រះសីហនុពីស្តុបអតីតពេទ្រចិនឆ្ពោះទៅស្តុបអាងទឹកក្នុងល្បឿនលឿន។រថយន្តនោះបានបុកម៉ូតូចំពីមុខបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមនិងម្នាក់ទៀតរងរបួសនិងម៉ូតូខូចស្ទើរទាំងស្រុង។ចំណែករថយន្ដបង្កបើករត់គេចបាត់។
បុរសដែលស្លាប់ជនជាតិវៀតណាម អាយុជាង៣០ឆ្នាំជាមេជាងកម្មករសំណង់ស្នាក់នៅម្តុំផ្សារប៉េសេ ផ្លូវ៣៧១។ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវនិងតាមចាប់តៃកុងយកមកទទួលខុសត្រូវក្នុងករណីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *