ព័ត៌មានសន្តិសុខសង្គម

បើករថយន្តចុះពីលើស្ពានកោះនរា បុកបង្គោលភ្លើងនិងដើមឈើ បង្កខូចខាតធ្ងន់ធ្ងរ

 

ភ្នំពេញ៖បុរសម្នាក់បើករថយន្តចុះពីលើស្ពានកោះនរា ក៏រេចង្កូតបុកបង្គោលភ្លើង ហើយជ្រុលទៅបុកដើមឈើ រួចហួសចូលក្នុងដីឡូត៍មួយកន្លែងបង្កការខូចខាតធ្ងន់ធ្ងរ។គ្រោះថ្នាក់ចរាចរណ៍នេះនៅម្តុំគល់ស្ពានកោះនរា ប៉ែកខាងកើតស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី២៨ ខែតុលា។

កម្លាំងសន្តិសុខប្រចាំការគោលដៅបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតាឡង់គ្រីស័រផ្លាកលេខភ្នំពេញ 2BZ-3655 ចុះពីលើស្ពានកោះនរាពីលិចទៅកើតក្នុងល្បឿនលឿន។មកដល់ចុងស្ពានស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លើងបណ្តាលឱ្យបាក់មួយដើម។រថយន្តមិនទាន់អស់ល្បឿនបានទៅបុកដើមឈើបាក់អស់មួយដើមទៀតបង្កការខូចខាតធ្ងន់ធ្ងរ។

ភ្លាមៗអ្នកបើកបរនិងអ្នករួមដំណើរបានបើកទ្វារចេញ រួចគេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅទីនោះ។បន្ទាប់មកសមត្ថកិច្ចបានចុះពិនិត្យរួចហៅរថយន្តស្ទូចមកស្ទូចរថយន្តបង្កទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីឱ្យម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *