ព័ត៌មានសន្តិសុខសង្គម

រថយន្តធុនធំបើកបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យមនុស្ស០៣នាក់រងរបួស

សៀមរាប៖រថយន្តធុនធំដឹកទំនិញបើកបុកម៉ូតូ២គ្រឿងបណ្ដាលឱ្យមនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់។ហេតុការណ៍នោះ បានកើតឡើងនៅលើដងផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រីកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះ ថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកទំនិញប្រភេទយីឌុប ពាក់ផ្លាកលេខភ្នំពេញ ៤A៣២០៦។រថយន្តបានរេចង្កួតទៅបុកម៉ូតូ១គ្រឿង រួចបន្តទៅបុកម៉ូតូរ៉ឺម៉ក១គ្រឿងទៀត បណ្ដាលឱ្យរបួសធ្ងន់ចំនួន៣នាក់ និងខូចខាតម៉ូតូចំនួន២គ្រឿង រថយន្ត១គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះតាមការសន្និដ្ឋាន អាចអ្នកបើកបររថយន្តងងុយដេក។ ចំណែកឈ្មោះអ្នកបើកបររថយន្ត និងជនរងគ្រោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់នៅឡើយទេ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *