Uncategorized

អាជ្ញាធរខណ្ឌឬស្សីកែវ រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ចំនួន០៣នាក់ ដែលជាអ្នករស់នៅផ្ទះជាមួយបុរសអាយុ២២ឆ្នាំ ជាសមាជិកក្រុមរាំ របស់តារាចម្រៀង សុគន្ធ នីសា

ភ្នំពេញ : លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០០ និង៣០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់ ដែលជាអ្នកផ្ទះរស់នៅជាមួយបុរស អាយុ២២ឆ្នាំ ជាសមាជិកក្រុមរាំរបស់ តារាចម្រៀង សុគន្ធ នីសា។

រួមមាន ៖១/ ស្ត្រី អាយុ ៤៧ ឆ្នាំ ២/ បុរស អាយុ ៣០ ឆ្នាំ និង៣/ កុមារី អាយុ ១២ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ជិតផ្សារសាំហាន់)។

បច្ចុប្បន្នអ្នកជម្ងឺទាំងបីនាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (TheGreat Duke)។ រីឯអ្នកដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងផ្ទះ ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះបន្តទៀត ជាចុងក្រោយ អាជ្ញាធរ បានបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *