ព័ត៌មានសន្តិសុខសង្គម

គោយន្តកន្ត្រៃបើកចុះចំណោតដាច់ហ្វ្រាំងក្រឡាប់របួស០៦នាក់ នៅស្រុកវាលវែង

ពោធិ៍សាត់៖ គោយន្តកន្ត្រៃមួយគ្រឿងដឹកមនុស្សនិងសម្ភារបើកចុះចំណោតក៏ដាច់ហ្វ្រាំងក្រឡាប់បណ្តាលឱ្យរងរបួស៦នាក់នៅកំណាត់ផ្លូវជាតិលេខ៥៥នៅម្តុំចិនយំស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
មន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងថា៖គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ ស្រាលចំនួន៦ស្រី៤នាក់៖ ១.ឈ្មោះ ទឹម សល់ ភេទប្រុស អាយុ៤៨ឆ្នាំ,ឈ្មោះ សែម ជា ភេទស្រី អាយុ៦០ឆ្នាំ,ឈ្មោះ សុខា ភេទស្រីអាយុ៥ឆ្នាំ,ឈ្មោះ សុខ ខេងភេទប្រុស អាយុ៧ឆ្នាំ,ឈ្មោះ ទុយ ជីម ភេទស្រី អាយុ៣២ឆ្នាំ, ឈ្មោះ ណានីន ភេទស្រី អាយុ១៨ឆ្នាំ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *