ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកអ្នកដំណើរបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖រថយន្តដឹកអ្នកដំណើរធុនតូចបានបើកបុកម៉ូតូពេលបត់ត្រឡប់ក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់ហើយតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២២។សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះសមត្ថកិច្ចនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយមានអាយុជាង៣០ឆ្នាំ។
សាក្សីបានឱ្យដឹងថា បុរសម្នាក់ជិះម៉ូតូម៉ាក zoomer-x ផ្លាកលេខ ភ្នំពេញ1GO-7816 តាមផ្លូវជាតិលេខ៦ ពីលិចទៅកើត រួចក៏បានបត់ឆ្វេងត្រឡប់ក្រោយ។ពេលបត់ដល់ពាក់កណ្តាលផ្លូវរថយន្តដឹកអ្នកដំណើរផ្លាកលេខភ្នំពេញ2AC-4740ទិសដៅបញ្រ្ចាស់គ្នាក្នុងល្បឿនលឿនបានបុកម៉ូតូពេញទំហឹងប៉ើងជាច្រើនម៉ែត្រក៏ដួលបោកក្បាលស្លាប់។
ភ្លាមនោះអ្នកបើករថយន្តបានបន្ថែមល្បឿនទៅមុខឆ្ងាយបន្តិចរួចទុករថយន្តចោលក៏ចុះរត់គេចខ្លួនបាត់។បន្ទាប់មកជំនាញបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *