ភ្នំពេញ៖បុរសម្នាក់ជាកម្មករសំណង់ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីដំបូលផ្ទះល្វែងបណ្តាលឱ្យបោកក្បាលស្លាប់នៅការដ្ឋានសាងសង់ផ្ទះល្វែងក្នុងភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោកាលពីព្រឹកថ្ងៃទី១៥ខែមីនា ឆ្នាំ២០២១។បុរសដែលស្លាប់ឈ្មោះ ហ៊ាមស៊ីដានអាយុ៤១ឆ្នាំមានទីលំនៅខេត្តតាកែវមានប្រពន្ធនិងកូនចំនួន២នាក់។
អ្នកភូមិបានឱ្យដឹងថា៖ជនរងគ្រោះបាន បំពេញការងារធម្មតាពេលកំពុងលើកដែកយកទៅផ្សារភ្ជាប់ដំបូលស្រាប់តែឃើញបែកផ្កាភ្លើងផ្នែកខាងលើបណ្តាលឱ្យជនរងគ្រោះដែលកំពុងនៅលើដំបូលនោះធ្លាក់ចុះមកក្រោមបោកក្បាលស្លាប់ភ្លាមតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះមកពិនិត្យសពជនរងគ្រោះ ហើយបានបញ្ជាក់ថា សពបុរស នេះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ មែន។បន្ទាប់មកសមត្ថកិច្ចបានឱ្យ ការដ្ឋានផ្អាកជាបណ្តោះអាសន្នរង់ចាំពិនិត្យឯកសារច្បាប់សាងសង់បន្ថែមទៀត ៕