ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យជនជាតិថៃ៧នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

 

បន្ទាយមានជ័យ៖កម្លាំងនគរបាលខេត្តបានចាប់ជនសង្ស័យជាតិថៃប្រុសស្រីចំនួន៧នាក់ជាមួយវត្ថុតាងគ្រឿងញៀន ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី៦ ខែក្កដាឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដាក្រោយពីមានករណីផ្ទុះអាវុធស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនោះមក កម្លាំងជំនាញបានចុះស្រាវជ្រាវជុំវិញករណីផ្ទុះអាវុធនេះ។

បន្ទាប់ពីចុះស្រាវជ្រាវនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃប្រុសស្រីចំនួន៧នាក់។ក្នុងនោះឈ្មោះ-គីតធីជុង ស៊ុមប៊ុត-ឈ្មោះស៊ីណាគីត សុងវិផុន-ឈ្មោះស៊ីតណាវុធ ស៊ីនណាត្រា ថុលណាកុល-ឈ្មោះចាន់ឆន សុធិផាប៉ា-ឈ្មោះភិរ៉ាផាត់ សៀកសាត-ឈ្មោះឌិឆា គីតសំផាន់ និងឈ្មោះថានិដា ស៊ុតសែង ភេទស្រីអាយុ២៧ឆ្នាំ។ពួកគេមានអាយុពី២៣ដល់២៧ឆ្នាំស្នាក់បណ្តោះអាសន្នក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពបានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ មាន៥៨០គ្រាប់-២៨ថង់និង២០បន្ទះ។ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន៥គ្រឿង-កាំភ្លើងខ្លី២ដើម-បង់២-គ្រាប់២២គ្រាប់-ប៉ាស្ព័រ៤ក្បាល-អត្តសញ្ញាណបណ្ណជនជាតិថៃ៣សន្លឹក-ដបទឹកថ្នាំចំនួន៥២ដប-ទូរសព្ទ១គ្រឿង។

ក្រោយពីឃាត់ខ្លួននិងសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាតិថៃទាំង៧នាក់ខាងលើទៅតុលាការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *