ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យបាន៤នាក់ ករណីគាស់ផ្ទះលួចលុយជិត៥ពាន់ ដុល្លារ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានចាប់ជនសង្ស័យ៤នាក់ចំណោម៧នាក់ករណីគាស់ផ្ទះលួចសម្ភារនិងលុយសរុបជិត៥ពាន់ដុល្លារ។
ការចាប់ខ្លួនបានធ្វើឡើងនៅម្តុំផ្ទះជួលស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែធ្នូឆ្នាំ២០២២។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះម៉ា ប៊ុនថា អាយុ៣២ឆ្នាំជាកម្មករសំណង់នៅភូមិព្រៃជីសាក់ ខណ្ឌពោធិ៍សែន-ឈ្មោះ ឆាំ រ៉េន អាយុ១៥ឆ្នាំនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ឈ្មោះ ផន ដានី អាយុ២៩ឆ្នាំនៅសង្កាត់ចោមចៅទី៣និងឈ្មោះ រៀម វីឡា អាយុ២១ឆ្នាំនៅខណ្ឌពោធិ៍សែនជ័យ។រីឯបក្ខពួក៣នាក់ទៀតកំពុងគេចខ្លួន។
ចំណែកម្ចាស់ផ្ទះឈ្មោះយ៉ុង អាយុ១៨ឆ្នាំនៅភូមិ សង្កាត់ខាងលើបាន បាត់បង់ទូរសព្ទមួយគ្រឿងតម្លៃជាង១.០០០ដុល្លារនិងលុយ៣.៣០០ដុល្លារ សរុបជិត៥ពាន់ដុល្លារ។បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្តឹងហើយនគរបាលបានស្រាវជ្រាវតាមរយៈប្រព័ន្ធGPSដៃលភ្ជាប់តាមទូរសព្ទ។
សមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់រួចនាំទៅសាកសួរនិងបន្តតាមចាប់បក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួនយកមកអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *