ព័ត៌មានជាតិ

នគរបាលស្រុកគាស់ក្រឡ នាំយកអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ សៀវភៅស្កាក់នៅ ទៅប្រគល់ជូនដោយដល់ដៃប្រជាពលរដ្ឋក្នុងមូលដ្ឋាន!

បាត់ដំបង៖ កាលពីថ្ងៃ ចន្ទ ៤រោចខែមិគសិរឆ្នាំខាលខត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរងផែនការងារអត្តសញ្ញាណកម្ម និងតាមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក រឿម ធុច ស្នងការរងទទួលដឹកនាំការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកវរសេនីយ៍ទោ សាន សីហ៊ាន នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាន បានប្រគល់ជូននូវសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលទើបផលិតរួចជូនទៅដល់អធិការដ្ឋាននគរ បាលស្រុក គាស់ក្រឡដែលមានលោកវរសេនីយ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុក ឱ្យមន្រ្តីនគរបាលផ្នែកជំនាញ រួមទាំងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការប្រគល់ជូនដោយផ្ទាល់ដៃ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់អត្តសញ្ញាណប័ណ្ណ នេះ ។

ក្រៅពីសន្លឹកអត្តសញ្ញាណប័ណ្ណ​មន្រ្តីនគរបាលបាននាំយកសៀវភៅគ្រួសារនិងសៀវភៅស្នាក់​នៅ​ ទៅប្រគល់ជូ​នគាតលដែរដើម្បីគាត់បានយក​ទៅរក្សាទុកនិងប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់។

នៅក្នុងដំណើរចែកជូនសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារផ្សេងៗជូនដល់ពួកគាត់ នាពេលនេះ​ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបាន សម្តែង​ នូវក្តីរីករាយចំពោះសកម្មភាពរបស់មន្រ្តីនគរបាល ដែលបានយកចិត្តទុកដាក់បំពេញនូវតួនាទីនិងភារកិច្ច ដោយបានគឹតគូរអំពីការលំបាកនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ទន្ទឹមនេះមន្រ្តីនគរបាលក៏បានធ្វើការផ្សព្វផ្សាយចំពោះប្រជាពលរដ្ឋដែលមានកូនចៅទើបដល់អា​យុត្រូវថតអត្តសញ្ញាណប័ណ្ណ ឬសន្លឹកអត្ត សញ្ញា​ណប័ណ្ណផុតសុពលភាពឬខូចខាតដោយករណីណានោះ សូមអញ្ជើញទៅទទួលយកការផ្តល់ជូន ដែលមន្រ្តី នគរបាលកំពុងដំណើរការជារៀងរាល់ថ្ងៃ នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ឬនៅប៉ុស្តិ៍នគរបាល រដ្ឋបាលក្នុងមូលដ្ឋាន​ ហេីយចំពោះសន្លឹកអត្តសញ្ញាណប័ណ្ណឬឯកសារផ្សេងៗ​ដែលទទួលបាននេះ​ សូមធ្វេីការរក្សាទុកឱ្យបានត្រឹមត្រូវល្អ​ ចៀសវាងការបាត់បង់ឬខូវខាតដោយប្រការណាមួយ​ ៕

Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *