ព័ត៌មានសន្តិសុខសង្គម

ឆេះសណ្ឋាគារមួយនៅជិតរង្វង់មូលតោ២ក្រុងព្រះសីហនុ!

ខេត្តព្រះសីហនុ៖អគ្គិភ័យបានឆាបឆេះសណ្ឋាគារមួយនៅជិតរង្វង់មូលតោ២ក្នុងក្រុងព្រះសីហនុបណ្តាលមកពីក្រុមជាងផ្សារដែកមានការធ្វេសប្រហែសហើយត្រូវបានជួយពន្លត់ទាន់។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះសណ្ឋាគារយីហោ អីឆឹង មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុកាលពីម៉ោង១០ព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២២។ប្រភពដដែលបានបន្តថា ការឆាបឆេះនេះគឺបង្កឡើងដោយក្រុមជាងផ្សាដែកដែលធ្វើការនៅក្នុងអាគារនោះខ្វះការប្រុងប្រយ័ត្នធ្វើឱ្យធ្លាក់កម្ទេចភ្លើងកំពុងផ្សាទៅលើពិដាននៅខាងក្រោមបង្កឱ្យមានការឆាបឆេះយតែម្តង។
ហេតុការណ៍កើតឡើងភ្លាមសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអន្តរាគមន៍បានចេញរថយន្តជួយពន្លត់រយៈពេលជាងកន្លះម៉ោងដោយប្រើទឹកអស់មួយរថយន្តភ្លើងក៏រលត់ទៅវិញ។តែក្នុងករណីនេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេគឺខូចខាតសម្ភារមួយចំនួនតែប៉ុណ្ណោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *