ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនបុកជាមួយកង់បី បណ្ដាលឱ្យដួលបោកក្បាលស្លាប់

ភ្នំពេញ៖នារីម្នាក់បានជិះម៉ូតូលឿនទៅបុកជាមួយកង់បីបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនៅតាមផ្លូវលេខ១៩៧៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។


នារីដែលស្លាប់ឈ្មោះ ស៊ឹម ស្រីចាន់ អាយុ២០ឆ្នាំស្នាក់នៅម្ដុំលូ៥ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តតាកែវ ។ពេលធ្លាក់ ភ្លៀងនារីរងគ្រោះ ជិះម៉ូតូម៉ាក zoomer X ពាក់ផ្លាកលេខ ភ្នំពេញ 1 FH-3509 តាមផ្លូវលេខ១៩៧៨ ក្នុងល្បឿនលឿន ។ម៉ូតូនេះ បានគេចពីកង់បីមកពីមុខ ក៏ទៅប៉ះកង់បីមួយគ្រឿងទៀត បណ្តាលឱ្យដួលបោកក្បាលស្លាប់។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកំណត់ហេតុសាកសព ប្រគល់ទៅឱ្យសាច់ញាតិ យកធ្វើបុណ្យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *