ព័ត៌មានសន្តិសុខសង្គម

ស្គាល់ឈ្មោះអ្នកស្លាប់ទាំង០៥ របួសធ្ងន់២នាក់ ករណីក្រឡាប់រថយន្តលើផ្លូវល្បឿនលឿន

 

កំពង់ស្ពឺ៖រថយន្តទំនើបមួយគ្រឿង បានក្រឡាប់លើផ្លូវល្បឿនលឿនចន្លោះ គីឡូម៉ែត្រលេខK២០+៣០០ បណ្តាលឱ្យស្លាប់មនុស្ស៥នាក់ របួសធ្ងន់២នាក់។ហេតុការណ៍នេះបានកើតឡើង នៅម្តុំភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៤។

កម្លាំងចុះអន្តរាគមន៍បានឱ្យដឹងថា អ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំបានស្លាប់។ក្នុងនោះអ្នករួមដំណើរ៦នាក់ ជាលក្ខណៈគ្រួសារដំណើរកម្សាន្ត។ចំណែកជនរងគ្រោះឈ្មោះ ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ របួសធ្ងន់ត្រូវជាបងថ្លៃ។ឈ្មោះ ញឹក តុលា ភេទស្រី អាយុ៣៨ឆ្នាំស្លាប់ជាបងបង្កើត។ឈ្មោះ គឹម ឡៃណាត អាយុ៦៥ឆ្នាំស្លាប់ជាម្តាយបង្កើត។ឈ្មោះ គឹម ថាវី អាយុ៥៤ឆ្នាំស្លាប់ជាម្តាយបងថ្លៃ ឈ្មោះ ទិត្យ ប៊ុនណា អាយុ៦៦ឆ្នាំស្លាប់ជាឪពុកបងថ្លៃ និងឈ្មោះ ហេង ពេជ្រពិសី ភេទស្រី អាយុ១៣ឆ្នាំរបួសធ្ងន់ជាប្អូនថ្លៃ។
ប្រភពដដែលបានបន្តថា អ្នករងរបួសនិងសាកសពទាំង៧នាក់ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះម្នាក់ដែលបានស្លាប់ក្នុងហេតុការណ៍នេះ ឈ្មោះ Nhek Sreynich ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកគ្រូតុលា ទើបតែបានបង្ហោះរូបថតដែលថតចេញ ពីរថយន្តបង្ហាញច្រកចូលផ្លូវល្បឿនលឿន តែប៉ុន្មាននាទីប៉ុណ្ណោះមុនរថយន្តជួបគ្រោះថ្នាក់។

អ្វីដែលរឹតតែរន្ធត់ទៀតនោះ កាលពី៥ថ្ងៃមុនក្រុមគ្រួសារដ៏កក់ក្តៅមួយនេះ ទើបតែជួបជុំបងប្អូនក្នុងគ្រួសារ ដើម្បីអបអរខួបកំណើត អ្នកម្តាយរបស់ពួកគេយ៉ាងសប្បាយរីករាយ។តែមិននឹកស្មានថា ការជួបជុំនិងស្នាមញញឹមទាំងនោះ ត្រូវរលាយហើយបែកគ្នាត្រឹមមួយប៉ព្រិចភ្នែកបែបនេះសោះ។

សមត្ថកិច្ចប្រចាំការផ្លូវល្បឿនលឿនបានឱ្យដឹងថា មុនគ្រោះថ្នាក់នេះកើតឡើង រថយន្តធ្វើដំណើរពីកើតទៅលិច។មកដល់កន្លែងខាងលើ បានរេចង្កូតបុករបាំងផ្លូវក៏ក្រឡាប់តែម្តង បណ្ដាលឱ្យបាត់បង់ជីវិត-រងរបួសធ្ងន់ និងរថយន្តម៉ាក ALPHAT ផ្លាកលេខភ្នំពេញ 2BD-6657 ខូចខ្ទេចស្ទើរទាំងស្រុង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *