ព័ត៌មានសន្តិសុខសង្គម

ក្រុមមន្ត្រីជំនាញ រកឃើញបង្គាចាក់បញ្ចូលចាហួយ ជាង៤តោននៅរាជធានីភ្នំពេញ

 

ភ្នំពេញ៖កម្លាំងអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប សាខារាជធានីភ្នំពេញ បានរកឃើញបង្គាចាក់បញ្ចូលចាហួយ ជាង៤តោននៅតំបន់ត្រឡោកបែក ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ។

មន្ត្រី ក.ប.ប បានឱ្យដឹងថា ដោយមានការយកចិត្តទុក ដាក់ពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ដោយជិតដល់ខែចិន-វៀតណាម សែននឹងមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ កម្លាំងជំនាញបានចុះពិនិត្យគ្រឿងសមុទ្រ នៅតំបន់ត្រឡោកបែក។ ក្នុងនោះបានរកឃើញបង្គាមានចាក់ បញ្ចូលចាហ៊ួយចំនួនជាង៤ពាន់គីឡូក្រាម។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញបានឱ្យថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានអនុវត្តកាងារតាំងពីម៉ោង៣ទៀបភ្លឺ ដើម្បីឃ្លាំមើលការដឹកទំនិញឆ្លងកាត់។ ជាលទ្ធផល គ្រឿងសមុទ្រដូចជាមឹក ក្តាម និងអយស្ទ័រ មិនបានរកឃើញ សារធាតុគីមីហាមឃាត់ទេ។ ប៉ុន្តែបានរកឃើញ និងដកហូតបង្គាមានចាក់បញ្ចូលចាហ៊ួយ ចំនួន២៦០កេស ស្មើប្រមាណ៤.២៣៥គីឡូក្រាម។

លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញក៏បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត។ក្នុងនោះកុំឱ្យមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល ម្ហូបអាហារ នាំឱ្យប៉ះពាល់ ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។ចំពោះបង្គាមានចាក់បញ្ជីចាហ៊ួយ ជាង៤តោននោះ ផ្នែកជំនាញកំពុងបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *