បាត់ដំបង៖ក្មេងស្រីតូច២នាក់នាំគ្នាចុះលេងទឹកក្នុងអាង បណ្តាលឱ្យលង់ស្លាប់ម្នាក់ហើយត្រូវបានសង្គ្រោះម្នាក់និងដឹកទៅមន្ទីរពេទ្យភ្លាមៗ
សមត្ថកិច្ចខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសានេះថា ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់បន្ទាប់ពីពួកគេនាំគ្នាចុះលេងទឹកក្នុងអាងមួយ។ហេតុការណ៍នេះបានកើតឡើងស្ថិតក្នុងភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី៩ ខែមេសា។
ក្មេងស្រីរងគ្រោះបាត់បង់ជីវិតឈ្មោះ សុវណ្ណត្តី អាយុ១០ឆ្នាំនិងក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឈ្មោះ រឿន ដារ៉ា អាយុ១០ឆ្នាំ។ទាំង២នាក់នៅក្នុងភូមិ ឃុំខាងលើ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងនិងបានពិនិត្យធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថា ក្មេងសស្រីស្លាប់ដោយសារលង់ទឹកអាងពិតប្រាកដមែន ហើយក៏បានប្រគល់សពឱ្យក្រុមគ្រួរសារយកទៅធ្វើបុណ្យ៕