កំពង់ស្ពឺ÷រថយន្តម៉ាក”វីហ្គោRevo”បានបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យស្លាប់២នាក់ ក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឱ្យភាគីម៉ូតូស្លាប់២នាក់អ្នកបើកបររថយន្តគេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើង នៅលើផ្លូវល្បឿនលឿន ក្នុងភូមិបាក់ជញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក Toyota Hilux Revo ពាក់ផ្លាកលេខAT-2-21-0954 អ្នកបើកបរឈ្មោះ ហែម ទៀង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។លុះមកដល់កន្លែងខាងលើ បានជ្រុលទៅបុកម៉ូតូ ម៉ាក Honda C125 ពាក់ផ្លាកលេខបន្ទាយមានជ័យ1F-2050 ។
អ្នកបើកបរឈ្មោះ ហុង ដេវី ភេទប្រុស អាយុ ១៨ឆ្នាំស្លាប់ និង ឈ្មោះ ឌឿន វិរះ ភេទប្រុស អាយុ ១៨ឆ្នាំស្លាប់អ្នកទាំងពីររស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ ។រថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕