តបាត់ដំបង៖ កាលពីថ្ងៃសុក្រ៤កេីតខែផល្គុនឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៣វេលាម៉ោង១៩និង០០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោវេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះពុយ សំភពភេទប្រុស អាយុ— ឆ្នាំមានមុខរបរ ជាសិស្ស
២-ឈ្មោះស៊ឹម រិទ្ធី ភេទប្រុស អាយុ–ឆ្នាំមានមុខរបរ ជាសិស្ស
៣-ឈ្មោះវង្ស វាស្នា ហៅថុនា ភេទប្រុស អាយុ –ឆ្នាំមានមុខរបរជាសិស្ស អ្នកទាំង០៣នាក់រស់នៅភូមិតាំងយូ ឃុំអូរដាស្រុកកំរៀងខេត្តបាត់ដំបង ។
បានដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅពាក់ស្លាក លេខបាត់ដំបង 1AP-0095 ដែល មានលេខម៉ាស៊ីន625 27 16នាំយកមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
សូមជម្រាបជូនថា មូលហេតុដែលឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទីនៅចំណុចបរិវេណសាលាវិទ្យាល័យកំរៀងស្ថិតក្នុងក្រុមទី០២ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងមានករណីលួច(ម៉ូតូ)មួយកើតឡើងដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណនិងចំនួនបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1AP-0095 ដែល មានលេខម៉ាស៊ីន625 27 16ជាកម្មសិទ្ធិរបស់ឈ្មោះ ធី ស៊ីផៃ ភេទស្រី អាយុ១៨ ឆ្នាំរស់នៅភូមិស្វាយសឃុំកំរៀង ស្រុកកំរៀងខេត្តបាត់ដំបង មានមុខរបរសិស្សសាលា ។
នៅបន្ទាប់ពីពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកកំរៀង ហេីយផ្តេីមពីបញ្ហានេះសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនរួចដកហូតបានម៉ូតូជារបស់ជនរងគ្រោះមកវិញ។
នៅចំពោះមុខសមត្ថកិច្ចពួកគេបានឆ្លេីយសារភាពថា ពួកគេពិតជាបានធ្វេីសកម្មភាពលួចម៉ូតូនេះប្រាកដមែនខណៈម៉ូតូនេះម្ចាស់មិនបានដកកូនសោចេញពីម៉ូតូហេីយទុកនៅកន្លែងផ្ញេីក្នុងបរិវេណសាលារៀនខាងលេី។
ពេលលួចបានពួកគេយកទៅបញ្ចាំដែរតែមិនមានអ្នកណាហ៊ានទទួលទេ ពេលនោះពួកគេបានដោះអាវម៉ូតូលក់យកប្រាក់ចាយមួយកំណាត់ខាងមុខ រីឯស្លាកលេខពួកគេកាច់បំបាក់បោះចោលហេីយ។
នៅពេលនេះនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់ហេីយរីឯម៉ូតូបានប្រគល់ជូនជនងគ្រោះវិញ៕