(បន្ទាយមានជ័យ) ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានចុះពិនិត្យមើលជាមួយក្រុមការងារខេត្ត នៅលើទីតាំងអាងដែលក្រុមជាងបានកំពុងធ្វើការចាក់បេតុង ក្នុងថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៣។
ផ្លូវបេតុងមានប្រវែងទៅខាងជើង និងទៅខាងលិចនៃផ្ទៃអាង សរុប ១៧ ៤៦0ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស ២តឹក។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ’’ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានផ្តល់អំណោយផ្លូវចាក់បេតុងលើអាងត្រពាំងថ្ម សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ទេសចរណ៍តភ្ជាប់ពីប្រាសាទបន្ទាយមានឆ្មារ ស្រុកថ្មពួក ដល់ខ្នងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងចេញបន្តទៅខេត្តសៀមរាប ។
តាមការបញ្ជាក់ឲ្យដឹងពីមេក្រុមជាង នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផ្លូវបេតុងលើខ្នងអាង នឹងស្ថាបនាបានរួចរាល់ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ អ្នកទេសចរណ៍មកលេងកម្សាន្តបានកាន់តែមានភាពងាយស្រួល៕