Uncategorized

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ដល់អំណោយជូនពលរដ្ឋខ្មែរឥស្លាម៥គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០ អំណោយជាគ្រឿងឧបភោគ បរិភោគសម្ភារៈប្រើប្រាស់ និងថវិការបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវបានឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាននាំយកទៅចែកជូនបងប្អូខ្មែរឥស្លាមចំនួន ៥ គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីថ្ងៃទី១២ ខេធ្នូឆ្នាំ២០២០កន្លងទៅនេះ។

ក្នុងឱកាសនាំយកអំណោយជូនជនររងគ្រោះនេះ ឯកឧត្តម សេ្លះ ណាស៊ី បានសម្តែងនូវការរំលែកទុក្ខដ៏ក្រៀមក្រម និងបានពាំនាំបណ្តាំសាកសួរសុខទុក្ខក៏ដូចជាសាររំលែកទុក្ខពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ ជូនចំពោះបងប្អូនដែលរងគ្រោះទាំងអស់ ហើយសង្ឃឹមថា អំណោយរបស់ឧត្តមនាពេលនេះនឹងចូលរួមរំលែកទុក្ខលំបាកខ្លះរបស់បងប្អូនផងដែរ។ អំណោយដែលចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ២យួរ ត្រីខ២យួរ កន្សែងពោះគោ២ និងថវិកា៤០០,០០០រៀល ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០២០ន ដោយសារបញ្ហាឆ្លងចរន្តអគ្គិសនី បានបង្កជាអគ្គិភ័យឆេះបំផ្លាញផ្ទះចំនួន២ខ្នង និងទ្រព្យសម្បត្តិជាច្រើនដែលមានប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៥គ្រួសាររស់នៅ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕ (មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា)

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *