ពោធិ៍សាត់៖ជនសង្ស័យ៥នាក់រួមនិងវត្ថុតាងថ្នាំញៀនមួយចំនួននិងសម្ភារត្រូវសមត្ថកិច្ចនគបាលរដ្ឋបាលរំលិចបានឃាត់ខ្លួន។ករណីឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់សារធាតុញៀននេះបានធ្វើឡើងនៅភូមិកំពង់ក្ដីឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់កាលពីថ្ងៃទី២ខែកញ្ញាឆ្នាំ២០២០។
សមត្ថកិច្ចបាននិយាយអោយដឹងថានៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបនេះសមត្ថកិច្ចបានអនុវត្តនិងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដកហូតនូវវត្ថុតាង និងសម្ភារមួយចំនួន ។ជនសង្ស័យ ទី-១ គឿន សុហំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ផ្ទះស្ថិតនៅភូមិ.ឃុំកើតហេតុ។
ទី-២ ឈ្មោះ សៀម សុខុម ភេទប្រុស អាយុ ២៩ឆ្នាំទី-៣ ឈ្មោះ ចាន់ ជុំនោ ភេទប្រុស អាយុ ២៥ឆ្នាំ ទី-៤ ឈ្មោះ ឆន ចាន់នឿន ភេទប្រុស អាយុ ២០ឆ្នាំនិងទី-៥ ឈ្មោះ ស៊ន មករា ភេទប្រុស អាយុ ២១ឆ្នាំ ទាំង៥នាក់នៅភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបានបន្តថាសមត្ថកិច្ចដកហូតឧបករណ៍និងសម្ភារដែលជាវត្ថុតាងរួមមាន ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀន ដាវ និងម៉ូតូចំនួន៣គ្រឿង។ ជនសង្ស័យទាំង៥នាក់រួមនិងវត្ថុតាងរួមនិងសម្ភារត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានសាកសួដើម្បីកសាងឯកសារបញ្ជូនបន្តទៅស្នងការនគបាលខេត្តចាត់ការទៅតានីតិវិធី៕