បាត់ដំបង៖ មកកាលពីសៀលថ្ងៃ សុក្រ៥កេីតខែផល្គុនឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវេណអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកស្រីឈឺ ម៊ុយឆេង ព្រមទាំងលោក សុង សុភ័ក្រ អភិបាលនៃគណៈអធិបាលស្រុកភ្នំព្រឹកបានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់នូវសមិទ្ធិផលនានានៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុក។
សូមជម្រាបជូនថា ក្នុងអំឡុងពេលនៃការដឹកនាំរបស់លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកសមិទ្ធិផលនានាត្រូវបានកសាងឡេីងដេីម្បីជាប្រយោជន៍ប្រេីប្រាស់ក្នុងអង្គភាពដែលសមិទ្ធិផលទាំងនោះ រួមមាន៖
១-អាគារធ្វើការចំនួន ០១ខ្នង មាន ០៥បន្ទប់
២-សាងសង់បន្ទប់ទឹក ០១ខ្នង មាន បន្ទប់បង្គន់ចំនួន ០២បន្ទប់ និងបន្ទប់ទឹក ចំនួន ០១បន្ទប់ ។
៣-ធ្វេីដំបូលក្លោងទ្វារខាង មុខរបស់អធិការដ្ឋាននគរបាលស្រុក
៤-ជួសជុលដំបូលអាគារធ្វើការចំនួន ០២ខ្នង ស្មើ ៧៨០ការ៉េ
៥-ចាក់បេតុងក្នុងបរិវេណនៃការដ្ឋានបានស្រុកភ្នំស្រុកចំនួន ៧៥០ការ៉េ
៦-ចាក់ដីបំពេញក្នុងបរិវេណនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកចំនួន ១២០ឡានតូច។
សមិទ្ធិផលទាំងនេះគឺបានមកពីការចូលរួមរបស់កងកម្លាំងនគរបាលសប្បុរសជន អង្កការ រួមទាំងអាជីវករនានា៕(រូបភាពនគរបាលស្រុកភ្នំព្រឹក)By kosal!