ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តបាត់ដំបង សេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីដុតបំផ្លាញរថយន្តអ្នកដទៃ នៅស្រុកកំរៀង ខេត្តបាត់ដំបង

បាត់ដំបង​៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបងមាន​កិត្តិយសសូមជម្រាបជូនសា​ធា​រ​ណជន​ អ្នកសារព័ត៌មាននិងអ្នកនិ​យមប្រេីប្រា​ស់បណ្តាញសង្គមជ្រាបថា​ កាលពីយប់ថ្ងៃ​សុក្រ
៥កេីតខែផល្គុនឆ្នាំខាលចត្វាស័កព.ស.​២៥​៦៦ ត្រូវនឹងថ្ងៃទី​២៤ខែកុម្ភៈឆ្នាំ២០២៣វេលា​ម៉ោង​០១​និង ០៨នាទីរំល​ងអធ្រាត្រឈានចូលថ្ងៃទី​២៥​ខែ កុម្ភៈឆ្នាំ២០២៣ មាន​ករណីធ្វើឱ្យខូចខាត​ដោយចេតនា​(​លួចដុតរថយន្ត)​មួយកេីតឡេីងបង្កដោយជនសង្ស័យមិនស្គាល់​ អត្តសញ្ញាណបានធ្វេីសកម្ម​ភាពលួចដុតបំផ្លាញថយន្តមួយគ្រឿងម៉ាក TOYOTA បាឡែនពណ៌ទឹកមាស​ស៊េរីឆ្នាំ 2003 ពាក់ស្លាក​លេខបាត់ដំបង 2B-92​24ជារបស់ជនរងគ្រោះឈ្មោះឆោម ឆវ័ន្តភេទប្រុស អា យុ ៤៣ ឆ្នាំរស់នៅ ភូមិ ឃុំកើត ហេតុខាងលើមានមុខរបរគ្រូប​ង្រៀន ដែល រថយន្តនេះត្រូវបានឆេះខូច ខាត​ទាំង​ ស្រុង។

នៅពេលកេីតហេតុព័ត៌មាននេះបាន ដឹងដល់សមត្ថកិច្ចនគរបាលស្រុកកំរៀង​ ហេីយដោយអនុវត្តតាមបទ​បញ្ជារបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ ក៏ដូច​យោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទ័ណ្ឌ​ និងដោយអនុវត្តតាមអធិបញ្ជារបស់ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញានៃអយ្យការ​អម​សាលាដំបូងខេត្តបាត់ដំបង​ លោក​វរ​សេនីយ៍ទោ​ វេ​ គឹម​ចត់​ អធិការន​គរ​​បាលស្រុកកំរៀង​ បា​នដឹកនាំកម្លាំងនគ​របាលធ្វេីការស្រាវជ្រាវនិងឈានទៅធ្វេីការឃាត់ខ្លួនជនសង័្ស​យ​ចំនួន​០២នាក់ភេទប្រុសនាំមកធ្វេីការស្រាវជ្រាវ​ហេីយ។

នៅពេលនេះសមត្ថកិច្ចកំពុងធ្វេីការ ស្រាវជ្រាវជុំវិញមូលហេតុនៃករណីដែលឈានដល់ការដុតបំផ្លាញទ្រព្យសម្បត្តិខាងលេីនេះហេីយចំពោះមូលហេតុយ៉ាងណានោះសមត្ថកិច្ចនឹងជម្រាបជូននៅពេលក្រោយ។

ដូចបានជម្រាបជូនខាងលេី​សូមសាធា​រណជន​ អ្នក​សារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន៕(ក្រុមកាងារប្រតិកម្មរហ័ស)By kosal!

Processed with Rookie Cam
Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *