តាកែវ៖កម្លាំងអាវុធហត្ថខេត្តតាកែវបានចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ-ប្រើប្រាស់គ្រឿងញៀននិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
មន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា បុរសដែលត្រូវចាប់ខ្លួន ឈ្មោះទូច ពៅ អាយុ៤០ឆ្នាំរស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ជនសង្ស័យរូបនេះត្រូវចាប់ខ្លួននៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកកប្បាស ខេត្តតាកែវកាលពីយប់ ថ្ងៃទី៨ ខែមេសាឆ្នាំ២០២២។
ក្រោយពីចាប់ខ្លួនក៏បានដកហូតវត្ថតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន៧កញ្ចប់។បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធី៕