ព័ត៌មានសន្តិសុខសង្គម

កំពុងស៊ើបអង្កេតករណីស្ត្រីម្នាក់ សុំម្ដាយទៅផ្សារ ប្រទះឃើញសព ក្នុងទឹកស្រះ

 

កណ្តាល៖ស្ត្រីម្នាក់បានសុំម្តាយទៅផ្សារ តែដោយកូនចេញបាត់យូរពេកក៏បានដើររកច្រើនកន្លែង ស្រាប់តែប្រទះឃើញសពស្ថិតក្នុងទឹកស្រះ។ករណីនេះស្ថិតក្នុងភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៩ ខែសីហា។

មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ រស់ សុខខេ អាយុ៣០ឆ្នាំនៅភូមិកៅ ស្រុកអង្គស្នួល ខេត្តកណ្តាល។ មុនកើតហេតុស្ត្រីខាងលើបានសុំម្តាយទៅផ្សារដោយជិះម៉ូតូម្នាក់ឯង។បន្ទាប់ពីកូនចេញបាត់យូរពេក ម្តាយមានការព្រួយបារម្ភក៏នាំគ្នាដើររកជាច្រើនកន្លែងតែមិនឃើញសោះ។

ប្រភពបានបន្តថា លុះដល់រសៀលថ្ងៃទី២៩ ខែសីហា ប្អូនប្រុសនាងបានទៅមើលឯវាលស្រែនិងស្រះទឹកដែលនៅជិតនោះ ឃើញម៉ូតូនាងទុកចោលមានទាំងចាក់សោរកផង តែអត់ឃើញមនុស្ស។ពេលនោះប្អូនប្រុសឃើញសពបងស្រីអណ្តែតទឹកក្នុងស្រះទឹកតែម្តង។

ក្រោយមកកម្លាំងជំនាញបានចុះពិនិត្យដោយបានបញ្ជាក់ថា សពមានឈាមចេញតាមមាត់-ច្រមុះ-ភ្នែក-ម្រាមដៃមានពាក់ចិញ្ចៀន និងត្រចៀកមានពាក់ក្រវិលមិនមានស្លាកស្នាមគួរឱ្យកត់សម្គាល់ទេ។ តាមប្អូនប្រុសរូបនោះបានឱ្យដឹងថា បងស្រីធ្លាប់មានជំងឺសរសៃប្រសាទត្រូវលេបថ្នាំជាប្រចាំ។ ប៉ុន្តែទោះជាយ៉ាងនាសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ដើម្បីឱ្យដឹងច្បាស់ពីដំណើររឿងពិត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *