ព័ត៌មានសន្តិសុខសង្គម

ឆេះបន្ទប់ស្នាក់នៅបុគ្គលិករោងចក្រ បង្កការភ្ញាក់ផ្អើលកណ្ដាលយប់

ភ្នំពេញ៖ភ្លើងបានឆាបឆេះបន្ទប់ស្នាក់នៅរបស់បុគ្គលិករោងចក្រផលិតមីយីហោ“ប្រេស៊ីដេនហ្វូត”មួយកន្លែង ស្ថិតនៅជាប់ផ្លូវលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៣ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់បន្ទប់ឈ្មោះ ភីសើតកាត់សែម អាយុ៧០ឆ្នាំជនជាតិថៃ ជាអ្នកគ្រប់គ្រងរោងចក្រផលិតមីស្នាក់នៅកន្លែងខាងលើ។បន្ទប់ដែលឆាបឆេះទំហំ៨ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីបេតុងនៅជាន់ទី១។ មុនកើតហេតុបុគ្គលិកសន្តិសុខម្នាក់កំពុងអង្គុយយាមនៅក្នុងរោងចក្រ។ពេលនោះបុរសថៃរូបនោះបានស្រែកហៅឱ្យគេជួយ។ លុះមានអ្នករត់ទៅក៏ឃើញភ្លើងនិងផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់ស្នាក់នៅតែម្តង។

ពួកគាត់បានត្រឹមតែទាញទុយោទឹក និងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់៣-៤បំពង់តែមិនអាចគ្រប់គ្រងបាន ទើបរាយការណ៍ទៅកម្លាំងសមត្ថកិច្ចសុំឱ្យរថយន្ដពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍។ក្រោយមករថយន្តពន្លត់អគ្គិភ័យមកពីបណ្តាអង្គភាពផ្សេងៗចំនួន៥គ្រឿងដល់កន្លែងកើតហេតុបានបាញ់ទឹកពន្លត់អស់ចំនួន៣រថយន្ដ ទើបភ្លើងរលត់នៅម៉ោង៤ទៀបភ្លឺថ្ងៃដដែល។
គ្រោះអគ្គិភ័យនេះត្រូវបានម្ចាស់ទីតាំងអះអាងថា បង្កមកពីឆ្លងចរន្តអគ្គិសនីចេញពីកំសៀវដាំទឹកទើបធ្វើឱ្យមានការឆាបឆេះនេះឡើង។តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សនិងរាលដាលដល់អ្នកជិតខាងទេ គឺឆេះសម្ភារក្នុងបន្ទប់អស់ទាំងស្រុង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *