ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកម៉ូតូពីក្រោយ ធ្វើឲ្យមនុស្សប្លោងទៅចូលក្រោមរថយន្តមកពីមុខផ្លូវម្ខាងទៀត បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាម

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយរថយន្តមួយគ្រឿងបានបើកបុកម៉ូតូពីក្រោយពេញទំហឹងធ្វើឱ្យមនុស្សប្លោងទៅចូលក្រោមរថយន្តមួយគ្រឿងមកពីមុខផ្លូវលើផ្លូវម្ខាងទៀត បណ្តាលឲ្យយុវជននោះស្លាប់ភ្លាម។ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចស្ពានទី១០ស្ថិតនៅលើផ្លូវជាតិលេខ៦ អារ ក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៧ខែមករាឆ្នាំ២០២៥។
ប្រភពបានឱ្យដឹងថា មុនកើតហេតុបុរសរងគ្រោះបានជិះម៉ូតូចេញពីលេងផ្ទះបងរួចជិះម៉ុតូត្រឡប់ទៅផ្ទវិញក៏ត្រូវរថយន្តមិនស្គាល់ម៉ាក បើកលឿនមកបុកពីក្រោយម៉ូតូនោះពេញទំហឹងធ្វើឱ្យមនុស្សប៉ើងទៅបចូលក្រោមរថយនើបទំនើបមួយគ្រឿងបើកមកពីមុខនៅផ្លូវម្ខាងទៀតមកពីមុខទិសដៅបញ្រ្ចាស់គញនាបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាម។ រថយន្តបង្កដំបូងបន្ថែមល្បឿនគេចខ្លួនបាត់។
អ្នកស្លាប់ឆ្មោះឈ្មោះ សេងទ្រី អាយុ២០ឆ្នាំជាជាងពិដាន រស់នៅក្នុងភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។បុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ1FB-6478បើកតាមផ្លូវជាតិលេខ៦ពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបរក្នុងល្បឿនលឿន មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ ខ្ទាតចូលរថយន្តមកពីមុខលើគន្លងផ្លូវម្ខាងទៀត រថយន្តទី២នោះម៉ាក GEELYផ្លាកលេខភ្នំពេញ 2BY-9034ខណៈរថយន្តបង្កតី១បានបើករត់បាត់។បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានចុះមកដល់រួចទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះឲ្យចុះមកទទួលយកសពទៅធ្វើបុណ្យ។ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំការភាគីសងខាងដោះស្រាយនៅពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *