ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងជល់មាន់ និងឃាត់ខ្លួនជនសង្ស័យ១២នាក់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្តាល៖សមត្ថកិច្ចចុះបង្ក្រាប ទីតាំងសង្វៀនប្រជល់មាន់ នៅសង្កាត់ស្វាយរលំ ក្រុងតាមខ្មៅ ខេត្តកណ្ដាល ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានកណ្តាលសហការជាមួយកម្លាំងជំនាញនៃអធិការក្រុងតាខ្មៅចុះបង្ក្រាបអ្នកស្នេហាបក្សីកីឡាបាន១២នាក់និងម៉ូតូជាង២០គ្រឿង រួមនិងវត្ថុតាងមួយចំនួនទៀត ។ហេតុការណ៌បង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទីនៅក្នុងដីឡូត៍ចំការស្វាយមួយកន្លែងស្ថិតក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនៃស្នងការកណ្តាលលោកឧត្តមសេនីយ៌ ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា ជនសង្ស័យមានចំនួន១២នាក់៖

ទី១ឈ្មោះ ម៉ៅ ហូរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរធ្វើចម្ការ

ទី២ឈ្មោះ ហ៊ួរ ម៉េងហួត ភេទប្រុស អាយុ៣៦ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ

ទី៣ឈ្មោះ កាក់ ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកកម្មករ

ទី៤ឈ្មោះ អ៉ឹម គឹមហឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពោធីត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខររកម្មករ

ទី៥ឈ្មោះ ម៉ឺន ចំណាប់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ក្បាល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរកម្មករ

ទី៦ឈ្មោះ វុត្ថា ថាវណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរមើលក្ងាន

ទី៧ឈ្មោះ ម៉ម ធិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ

ទី៨ឈ្មោះ លឹម ហ៊រ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ

ទី៩ឈ្មោះ អេង វណ្ណះ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពោធិខាងជើង ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាលមុខរបរនៅផ្ទះ

ទី១០ឈ្មោះហេង គន្ធា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ

ទី១១ឈ្មោះមាស ថាវន្ត ភេទប្រុស អាយុ១៥ឆ្មាំ ជនជាតិខ្មែរមានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមើលក្ងាន ទី១២ឈ្មោះ ទេព សុវណ្ណរិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមើលក្ងាន។

លោកស្នងការរងបានបញ្ជាក់ទៀតថា កាលពីពេលវេលានិងទីកន្លែងកើតហេតុខាងលើមានប្រជាពលរដ្ឋ រាយការណ៍មកកំលាំងសមត្ថកិច្ចក្រុងតាខ្មៅថាមានករណីលេងល្បែងជល់មាន់នៅចំណុចដីឡូតិ៍ភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលលឺដូចនោះលោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅបានបញ្ជាលោកវរៈសេនីយ៍ទោ ពៅ បារមី ឋានៈអធិការរងផ្នែកព្រហ្មទណ្ឌអោយដឹកនាំកំលាំងសហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តចុះមកដល់ទីតាំងជល់មាន់ដកហូតបានវត្ថុតាងមួយចំនួនដូចរៀបរាប់ខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។បច្ចុប្បន្នជនសង្ស័យទាំង១២នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការក្រុងតាខ្មៅកសាងសំណុំរឿងវិធីបញ្ជូនទៅស្នងការខេត្តកណ្តាល៕

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *