Uncategorized

មកដឹងពីការងារជំទប់ ចៅសង្កាត់រង និងសមាជិកឃុំសង្កាត់

ភ្នំពេញ ៖ ជំទប់ ឬចៅសង្កាត់រងជាជំនួយការរបស់មេឃុំឬចៅសង្កាត់ក្នុងការអនុវត្តភារកិច្ចដែលមេឃុំ ចៅសង្កាត់ប្រគល់ឱ្យនិងជំនួសមេឃុំចៅសង្កាត់ទៅតាមឋានានុក្រមនៃជំទប់ចៅ សង្កាត់រង ទី១ និងទី២ពេលដែលមេឃុំ ចៅសង្កាត់អវត្តមាន។ នេះបើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០០១។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា «ជំទប់ទី១ឬចៅសង្កាត់រងទី១ មានភារកិច្ចជួយមេឃុំ ចៅសង្កាត់លើកិច្ចការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទី១ ក្នុងករណីដែលមេឃុំចៅសង្កាត់អវត្តមាន ព្រមទាំងបំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់មេឃុំចៅសង្កាត់។
ដោយ លោកបណ្ឌិតបន្ដថា ចំពោះជំទប់ទី២ចៅសង្កាត់រងទី២មានភារកិច្ចជួយមេឃុំចៅសង្កាត់លើការងារផ្នែករដ្ឋបាលសេវាសង្គមកិច្ចសេវាសាធារណៈនិងសណ្តាប់ធ្នាប់សាធារណៈបំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទី ក្នុងករណីដែលមេឃុំ ចៅសង្កាត់និងជំទប់ទី១ ចៅសង្កាត់រងទី១អវត្តមាន ព្រមទាំងបំពេញភារកិច្ចមួយចំនួនទៀតទៅតាមការប្រគល់របស់មេឃុំចៅសង្កាត់។
ផ្អែកតាមច្បាប់ដដែល សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានតួនាទីដ៏សំខាន់ក្នុងការធានាថាសហគមន៍មានការរីកចម្រើន និងមានសន្តិភាព ដោយផ្អែកលើសេវាដែលមានគុណភព និងការចូលរួមសកម្មពីសំណាក់ប្រជាពលរដ្ឋនិងទទួលបន្ទុបម្រើប្រជាជនក្នុងបរិវេណសហគមន៍របស់ខ្លួន។ សមាជិកឃុំសង្កាត់មានតួនាទី និងភារកិច្ចជាអាទិ៍មាន បែងចែកធនធានសាធារណៈ ដូចជាទឹកស្អាត ផ្លូវ និងអគារសាធារណៈ រៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍ផ្សព្វផ្សាយនិងពង្រឹងការចូលរួមពីសំណាក់ប្រជាជនធានាការអនុវត្តច្បាប់ក្នុងសហគមន៍ និងចូលរួមសម្របសម្រួលដោះស្រាយជម្លោះក្នុងសហគមន៍។ក្រៅពីនេះ ពួកគាត់ក៏ទទួលភារកិច្ច អនុវត្តន៍សេចក្តីសម្រេច និងច្បាប់ស្តីពីការគ្រប់គ្រងទូទៅក្នុងសហគមន៍ ផ្តល់សេវាដល់ប្រជាពរដ្ឋរៀបចំសេចក្តីព្រាង និងការអនុវត្តគោលនយោបាយបច្ចេកទេសដែលសាកសម្យនឹងតម្រូវការប្រជាពលរដ្ឋផ្ដល់សិទ្ធិចូលរួម និងតំណាងប្រជាពលរដ្ឋក្នុងការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលជាតិធានាសិទ្ធិ និងសំឡេងប្រជាពលរដ្ឋ គ្រប់គ្រងថវិកាសាធារណៈដែលប្រើសម្រាប់សហគមន៍ដោយមានការការទទួលខុសត្រូវនិងប្រកបដោយសុចរិតភាព៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *