Uncategorized

បង្រ្កាបសង្វៀនជល់មាន់ភ្នាល់លុយឃាត់ខ្លួន៩នាក់នៅស្រុកគូលែន

 

ខេត្តព្រះវិហារ៖កម្លាំងនគរបាលស្រុកគូលែនកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២១បានចុះបង្ក្រាបសង្វៀនជល់មាន់ភ្នាល់លុយមួយកន្លែងស្ថិតនៅអូរដូនស្ងួនភូមិគូលែនត្បូងឃុំគូលែនខាងត្បូងស្រុកគូលែនខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯកលីស៊ីវឡេងអធិការនគរបាលស្រុកគូលែនបានឱ្យដឹងថា៖ក្នុងការចុះបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងនោះជាលទ្ធផលកម្លាំងសមត្ថកិច្ចរបស់លោកបានរឹបអូសវត្ថុតាងសម្ភារនិងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន៩នាក់។វត្ថុតាំងដែលសមត្ថកិច្ចរឹបអូសក្នុងពេលនោះរួមមានរថយន្តចំនួន៤គ្រឿង,ម៉ូតូចំនួន៩គ្រឿង,មាន់ជល់ចំនួន៧ក្បាល,ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន៩នាក់រួមនិងសម្ភារសម្រាប់ជល់មាន់ក្នុងសង្វៀនមួយចំនួន។

អ្នកញៀនល្បែងទាំង៩នាក់ដែលឃាត់ខ្លួនភាគច្រើនជាជនពិការផងនោះសមត្ថកិច្ចបានអបរំណែនាំដើម្បីពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់បើកវង់ល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីពេលនេះតទៅ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *