Uncategorized

ព័ត៌មានថាទណ្ធិត៥នាក់លួចរត់ចេញពីពន្ធនាគារខេត្តកណ្ដាល!

កណ្ដាល៖ប្រភពព័ត៌មានបានឱ្យដឹងថាៈមានទណ្ឌិត៥នាក់បានលួចរត់ចេញពីពន្ធនាគារខេត្តកណ្តាលកាលពីវេលាម៉ោង១០យប់ថ្ងៃទី៩ខែមករាឆ្នាំ២០២១។ប៉ុន្តែភ្លាមៗនោះម្នាក់ក្នុងចំណោមទណ្ឌិត៥នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ។ករណីនេះធ្វើឱ្យមជ្ឈដ្ឋានជាច្រើនបានរិះគន់ថ្នាក់ដឹកនាំពន្ធនាគារខេត្តកណ្តាលដោយមន្ត្រីក្រោមឱវាទមានការធ្វេសប្រហែសទើបអ្នកជាប់ពន្ធនាគារលួចរត់ចេញបាន។

ប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា៖ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ទណ្ឌិត៤នាក់ដែលកំពុងរត់គេចខ្លួន។ដែលទណ្ឌិតទាំងនេះមានម្នាក់ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងករណីគ្រឿងញៀននិង៣នាក់ទៀតពាក់ព័ន្ធនឹងករណីលួចនិងលួចមានស្ថានភាពទម្ងន់ទោស។ជុំវិញករណីនេះដែរអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោកចាតស៊ីនាងប្រធានពន្ធនាគារខេត្តកណ្តាលជាច្រើនដងតែទូរសព្ឌ័មិនអាចទំនាក់ទំនងបាន។

ក្រុមការងារគេហទំព័រPLANEWSរង់ចាំទទួលការបកស្រាយបំភ្លឺពីសាម៉ីអង្គភាពពន្ធនាគារខេត្តកណ្តាលនូវព័ត៌មានពិស្តារដើម្បីផ្សាយជួននាពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *