ខេត្តពោធិសាត់៖សមត្ថកិច្ចនគរបាលស្រុកវាលវែងបានព័ទ្ធចាប់ក្រុមអ្នកលេងល្បែងស៊ីសងបៀនិងអាប៉ោងបាន១០នាក់។ការចុះចាប់ក្រុមអ្នកលេងល្បែងស៊ីសងនេះបានធ្វើឡើងនៅភូមិអូរ១៧និងភូមិដីក្រហមឃុំអន្លង់រាបស្រុកវាលវែងខេត្តពោធិសាត់កាលពីរសៀលថ្ងៃទី៤ខែធ្នូឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកវាលវែងបានឱ្យដឹងថាៈជនដែលឃាត់ខ្លួនចំនួន១០នាក់នេះមានឈ្មោះ១.ម៉មភារៈអាយុ៣៨ឆ្នាំជាម្ចាស់ទីតាំងនិងជាយកតុងល្បែងអាប៉ោង។ឈ្មោះកងវឿនអាយុ៤២ឆ្នាំ,ឈ្មោះទានផលអាយុ៥២ឆ្នាំ,ឈ្មោះទិត្យធីអាយុ២៣ឆ្នាំ,ឈ្មោះឈឹមវណ្ណៈភេទស្រីអាយុ៥៧ឆ្នាំ,ឈ្មោះឡុញភ័ស្ស៣៣ឆ្នាំ,ឈ្មោះឆេងសារុនអាយុ៥០ឆ្នាំឈ្មោះ,ម៉ាផាតអាយុ៦៣ឆ្នាំឈ្មោះ,ផាសានុភេទស្រី៣៧ឆ្នាំឈ្មោះ,សុខធីអាយុ៥៩ឆ្នាំ។ទាំង១០នាក់រស់នៅភូមិចម្ការជ្រៃខាងត្បូងឃុំអន្លង់រាបស្រុកវាលវែង៕សហការី