Uncategorized

កម្លាំងរដ្ឋបាលជលផលចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ

 

​ខេត្តពោធិសាត់​៖កម្លាំងរដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​​សហកា​រ​ជាមួយ យោធា​ខេត្ត បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុងរដូវ​បិទនេសាទ។​ការចុះបង្ក្រាបនេះបាន​ធ្វើឡើង​​ចាប់ពី​ចំណុច​បឹង​ស្មោញ​ភូមិ​ក្អម​សំណ ឃុំមេទឹកស្រុក​បាកាន​នៃ​ខេត្តពោធិសាត់កាលពីថ្ងៃទី​៩​កញ្ញា​២០២០​។

ជា​លទ្ធផល​ការបង្ក្រាប​បទល្មើស​នេសាទ​នេះ​សមត្ថកិច្ច បាន​រុះរើ​និង​កម្ទេចចោល ឧបករណ៍​នេសាទ​ទំនើប​បាន​១​ករណី​របាំង​ស្បៃ​មុង​៦​ខ្សែ​ប្រវែង៩០០ម៉ែត្រ​លប​កង​ស្បៃ​មុង​១២មាត់​បង្គោ​ល​ចម្រឹង​ចំនួន​៦៥០ដើម​និង​បាន​ចាក់​លែង​កូន​ត្រី​ចំរុះ​ចូលទៅក្នុង​ទន្លេ​វិញ មួយចំនួន​។​
​កន្លងមក​រ​ដ្ឋ​បាល​ជលផល​ខេត្តពោធិ៍សាត់​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់​សូមកុំ​នេសាទ​នៅក្នុង​រដូវ​ទឹក​ឡើង​ដែល​ត្រី​កំពុង​ពង​កូន​និង​កុំ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​របស់​សត្វ​គ្រប់​ប្រភេទ​ដែល​អាចធ្វើ​ឱ្យមាន​ទោសទណ្ឌ​ដល់​ខ្លួនឯង​ទៀត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *