Uncategorized

រថយន្តធុនធំដឹកស៊ីម៉ង់ត៍បុកម៉ូតូនិងកិនមនុស្ស៣នាក់បណ្ដាលឲ្យស្លាប់រដូករណែល

 

​ភ្នំពេញ​:​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយមាន​រថយន្ត​ដឹក​មេ​ស៊ីម៉ងត៍​បុក​ពីក្រោយ​អ្នកជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​បីនាក់​និង​កិន​អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ជិត​២​រយ​ម៉ែត្រ​បណ្តាលឱ្យ​យុវជន​៣​នាក់​នោះបាន​ស្លាប់​រដូករណែល​យ៉ាង​រន្ធត់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​២១៧​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រី​សមតថ​កិច្ច​បានឱ្យដឹងថាៈ​សព​ជនរងគ្រោះ​ដែល​ស្លាប់​១,​មានឈ្មោះ នង វស្សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជា​កម្មករសំណង់​ស្នាក់នៅ​សង្កាត់​កើតហេតុ​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ​រាជ ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។​២,​ឈ្មោះ ជូ ចេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជា​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​ដាំ​បឹង ឃុំ​ស្រី​ងំ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​៣,​ឈ្មោះ គន់ សុខ​ឃឿន ភេទ​ប្រុស អាយុ​២០​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ដាំ​បឹង ឃុំ​ស្រី​ងំ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​រថយន្ដ​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សារ​ទុក​ស្នងការ​ដ្ខា​ន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ចំណែក​សព​ទាំង​៣​នាក់​សមត្ថកិច្ច​ប្រគល់ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​រៀងៗ​ខ្លួន​៕​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *