Uncategorized

កម្លាំងនគរបាលឃាត់ខ្លួន៣នាក់ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀន

 

ព្រះវិហារ​៖​​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ម្លូព្រៃ​១​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០២០បាន​ឃាត់​ជន​បីនាក់​សង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៩​។​សមត្ថកិច្ច​ក៏​ឃាត់​ម៉ូតូ​ដែល​អត់​ស្លាក​លេខ​ហើយ​សួរនាំ​២​នាក់​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន​។​

​លោក​វរសេនីយ៍ឯក​ឈួ​រ​ម៉ា​ឌី​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែបបានឱ្យដឹងថាៈ​កម្លាំង​បាន​នាំខ្លួន​ទាំងបី​នាក់មក​កន្លែង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ម្លូព្រៃ​មួយ ដើម្បី​ធ្វើតេស្ត ទឹកនោម លទ្ធិ​ផល​ដូច​មាន​ខាងក្រោម​:​ក្នុងចំនោម ៣ នាក់ ២ នាក់​វិជ្ជមាន​ម្នាក់​អវិជ្ជមាន​។​


១, ឈ្មោះ អ៊ុន ភក្តី ភេទ ប្រុស អាយុ ២៤ ឆ្នាំ​២, ឈ្មោះ យន់ មករា ភេទ ប្រុស អាយុ ២៤ ឆ្នាំ​
៣, ឈ្មោះ សាត់ រតនា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ។​
​កម្លាំង​ប៉ុស្តិ៍នគរបាល និង​ប៉ូលិស​សេដ្ឋកិច្ច បានប្រគល់​ជន​ទាំង ៣ នាក់​ឱ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប អនុវត្តតាម​នីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *