Uncategorized

សមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់តាមដីកាតុលាការ

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បានឃាត់ខ្លួនជនសង្ស័យ​២​នាក់ តាម​ដីកា ពីបទ​ឆបោក ។

ករណី​ឃាត់ខ្លួន​ពួកគេ​ទាំង​២​នាក់​នេះធ្វើឡើង​នៅ​ចំណុចភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខកាលពីរសៀលថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖ ជនសង្ស័យ​ទាំងពី​រនាក់​​ឃាត់ខ្លួន​តាម​ដីកា​លេខ​១១២៦​ដ​ច​ន ចុះ​ថ្ងៃទី​២៨-០៨-២០២០ របស់លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ឆបោក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កំឡុង​ឆ្នាំ​២០១៩-២០២០​។​
​ជនសង្ស័យ​ទាំង​២​នាក់​មាន​៖ ១-​ឈ្មោះ ធា សូ​ត្រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ។​ទី ២​ឈ្មោះ អ៊ូ ម៉ា​លាភ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៧ ផ្លូវ​បេតុង បូរី​មហា​សែន​សុខភូមិ​វិមាន​ទ្រង់​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប​ញ្ជួ​ន​ទៅកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *