Uncategorized

ប៉េអឹមឃាត់ជនសង្ស័យ៣នាក់និងដកវត្ថុតាងថ្នាំញៀន ២០២កញ្ចប់

 

​ភ្នំពេញ​៖​កម្លាំង​ប៉េអឹម​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះបង្ក្រាប​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​។​ក្នុងនោះ​ដកហូត​វត្ថុតាង​គ្រឿងញៀន​២០២​កញ្ចប់​និង​សម្ភារ​សម្រាប់​សេព​មួយចំនួន​។​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្លូវលំ​ក្រុម​១៤​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០​។​

​ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទី​១ ឈ្មោះ ទន់ ចេង ហៅ ស្រី​ពៅ​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​ជនជាតិ​វៀតណាម បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះ​លេខ​៤៣ ផ្លូវលំ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​ទី​២ ឈ្មោះ ទន់ សំណាង ហៅ ហេង ភេទ​ប្រុស អាយុ ១០​ឆ្នាំ ជនជាតិ​វៀតណាម ត្រូវជា​ប្អូនប្រុស ឈ្មោះ ទន់ ចេង​។ ទី​៣ ឈ្មោះ ស្រី វិចិត្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ទើប​ចេញពី​ពន្ធនាគារ​។​ដកហូត​វត្ថុតាង​រួមមាន ៖ -​ក្រាម​ស​ថ្លា​២០២​កញ្ចប់​(​ធំ​២​កញ្ចប់​),​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង​រួមទាំង​សម្ភារៈ​សម្រាប់​សេព​មួយចំនួនទៀត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *