ស្វាយរៀង៖ បុរសម្នាក់បានផឹកស្រាជាប្រចាំគេមិនសូវឃើញហូបបាយឬក្លែមសាច់ទេត្រូវជួបបញ្ហាខ្យល់គរបណ្តាលឱ្យស្លាប់នៅលើផ្ទះរបស់ខ្លួន ក្នុងភូមិបុសមនក្រោម ឃុំបុសមន ស្រុករំដួលកាលពីរសៀលថ្ងៃទី១២ ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា៖បុរសដែលស្លាប់ឈ្មោះ រុំា រ៉ុន អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុសមនក្រោម ឃុំបុសមនស្រុករំដួល ខេត្តស្វាយរៀង។នគរបាលបានបន្តថា៖ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរ មែន មិនមែនជារឿងឃាតកម្មអ្វីនោះទេ។មូលហេតុដោយបុរសនេះតែងតែផឹកស្រាជាប្រចាំហើយមិនសូវហូបបាយនោះទេទើបបណ្ដាលឱ្យខ្យល់គរស្លាប់បែបនេះ ៕