Uncategorized

រថយន្តធុនធំ២គ្រឿងបុកគ្នាលើមហាវិថីឈ្នះឈ្នះបណ្ដាលឲ្យតៃកុងម្នាក់រងរបួសធ្ងន់

 

​ភ្នំពេញ​:​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធំ​ក្រឡុក​ស៊ីម៉ង់ត៍​និង​រថយន្ត​បែន​ដឹក​ខ្សាច់​បាន​បុក​គ្នា​បណ្ដាលឱ្យ​តៃកុង​ម្នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ទល់មុខ​រណ្តៅ​ដី​លើ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​កប់​ស្រូវ​តូច​សង្កាត់​គោក​រការ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E8319​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​។​រថយន្ត​បើក​ចេញពី​ចំណតរថយន្ត​មុខ​រណ្តៅ​ដី​ពី​ជើង​ទៅ​ត្បូង​ឆ្លង​មហាវិថី​ឈ្នះ​ឈ្នះ​មិនទាន់​ផុត​ផង​ក៏​ស្រាប់តែ​រថយន្ត​បែន​ដឹក​ខ្សាច់​ពណ៌​ស​ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ​PP0926​បើក​ដោយ​ឈ្មោះ​សួន​សុ​ជុន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភព​បន្តថា​រថយន្ត​បាន​បើក​តា​មហាវិថី​ឈ្នះ​ឈ្នះ​ពី​កើ​តទៅ​លិច​គេច​ជ្រុល​ទៅបុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​បែន​ដឹក​ខ្សាច់​ខូចខាត​កំណាត់​មុខ​យ៉ាងដំណំ​តៃកុង​រងរបួស​ធ្ងន់​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទាក់ទង​រថយន្ត​ដឹក​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​និង​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សាទុក​ប​ណ្តោះ​អាសន្ន​ដើម្បី​ចាត់ការ​តាមច្បាប់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *