Uncategorized

សមត្ថកិច្ចចាប់ខ្លួនជនម្នាក់និងថ្នាំញៀនមួយចំនួននៅក្រុងព្រះសីហនុ

 

​​ខេត្ត​ព្រះសីហនុ​៖​ជនសង្ស័យ​ពាក់ព័ន្ធ​ការប្រើប្រាស់​និង​ជួញដូរ​ថ្នាំញៀន​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួនបាន​។​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​ដូង​ក្រុម​២១​ភូមិ​១​សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​ខ​ណៈ​ដែល ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​២៦ ខែឧសភា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​បាន​ប្រាប់ថា​ជនសង្ស័យ​ឈ្មោះ​វ៉ាង​វុទ្ធី​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​ទីលំនៅ​បច្ចុប្បន្ន​អូរ​១​ក្រុម​២១​ភូមិ​១​សង្កាត់​៤​ក្រុង​/​ខេត្ត​ព្រះសីហនុ​។​វត្ថុតាង​និង​សម្ភារ​ចាប់យក​រួមមាន​៖​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១១​កញ្ចប់​(​ធំ​០១​កញ្ចប់​តូច​១០​កញ្ចប់​)​ទូរស័ព្ទដៃ ចំនួន​២​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *