Uncategorized

ចាប់ជនសង្ស័យ២នាក់និងថ្នាំញៀនមួយចំនួនក្រោយពីផ្ទុះអាវុធ២គ្រាប់

 

​ភ្នំពេញ​៖កាលពី​រសៀល​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​បាន​ផ្ទុះអាវុធ​២​គ្រាប់រួច​ឃាត់​ជនសង្ស័យ​២​នាក់​និង​ថ្នាំញៀន​មួយចំនួន​។​ករណីនេះ​កើតឡើង​នៅ​ចំណុច​ដីឡូត៍​ទុកចោល​មួយកន្លែង​នៅតាម​ផ្លូវលំ​ក្រោយ​រោងចក្រ​ទឹកស៊ីអ៊ីវ​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ​ ។​
​មន្ត្រីនគរបាល​បានឱ្យដឹងថា​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នេះ​បាន​ចាប់​ជាក់ស្ដែង​​តែដោយសារ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ជិត​២០​នាក់​បាន​រត់​។ខ្លះ​រត់ឡើង​របង​ខ្លះ​រត់​ចូល​គុម្ព​ព្រៃ​ស្មៅ​ខណៈ​សមត្ថកិច្ច​មាន​គ្នា​តិចជាង​បាន​ដេញ​តាមទើបចាប់ខ្លួន​​២​នាក់​បន្ទាប់ពី​ជនសង្ស័យ​រត់ឡើង​រប​ង​មិន​រួច​។​

​ចំណែកឯ​ជនសង្ស័យ​ម្នាក់​បាន​តដៃ​វាយ​ទៅលើ​សមត្ថកិច្ច​ម្នាក់​ដែលមាន​មាឌតូច​ជាង​ខ្លួន​​កំពុង​រត់​ដេញតាម​ចាប់ខ្លួន​រូបគេ​នោះ​។​ជនសង្ស័យក៏​ស្ទុះ​ទៅ​រើស​កូនកាំបិត​មក​បម្រុង​ចាក់​សមត្ថកិច្ច​ទើប​កម្លាំង​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ឡើងលើ​២​គ្រាប់​ដើម្បី​គំរាម​ដល់​ក្រុម​ជនសង្ស័យ​រូបនេះ​ធ្វើឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​រត់​ចូលទៅក្នុង​ព្រៃ​សម្ងំ​លាក់ខ្លួន ។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​យ​ក​ចម្លើយ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់​ការបន្ត​នីតិវិធី​ច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *