កំពង់ស្ពឺៈអគ្គិភ័យមួយបានកើតឡើងបណ្តាលឱ្យឆាបឆេះរោងចក្រផលិតក្រដាសកាតុងដោយសារទុស្សេរខ្សែភ្លើង។ហេតុករាណ៍នេះកើតឡើងនៅចំណុចភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថារោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះមានយីហោជាយូអានហេកខេកជីងមេធារៀលខេមបូឌា ម្ចាស់ឈ្មោះលីង ហឺជីង ភេទប្រុស អាយុ៦៣ ជនជាតិចិន។
តាមសម្តីសន្តិសុខយាមរោងចក្របានឱ្យដឹងថាមុនពេលកើតហេតុពួកគាត់បានធុំក្លិនស្ងៀមក្រដាស់និងជ័រ ។ក្រោយមកពួកគាត់បានទៅមើល ស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងពេញទំហឹង និងបានរាយការណ៍ទៅសមត្ថកិច្ចជួយអត្តរាគមន៍។
ប្រភពបន្តថាក្នុងករណីនេះបណ្តាលឲ្យរងការខូចខាត៖ ម៉ាស៊ីនគ្រីបក្រដាសចំនួន ២គ្រឿង -ក្រដាសឡាំងចំនួន៣តោន មូលហេតុ បណ្ដាលមកពីទុស្សេចរន្តអគ្គិសនី ចេញពីម៉ាស៊ីនគៀបក្រដាសនិងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត ចំពោះករណីនេះមិនមានអ្នករងគ្រោះថ្នាក់ដល់ជីវិតនោះទេ៕