Uncategorized

បញ្ជូនជនសង្ស័យម្នាក់និងម៉ាទឹកកក១៤ថង់ទៅការិយាល័យជំនាញ

 

​​បាត់ដំបង​៖កាលពី​ព្រឹក​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ម៉ា​ទឹកកក​១៤​ថង់​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿ​ង​ញៀន​ដើម្បី​ចាត់ការ​បន្ត​។​ជនសង្ស័យ​រូបនេះ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួននៅ​ចំណុច​ភូមិ​ភ្នំ​ប្រាំពី ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​​កាលពី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០​ ។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​ជន​សង្ស័យ​មានឈ្មោះ សឹម​ចាន់​ធី​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ក្រុមទី​៧​ភូមិ​ភ្នំ​ប្រាំពី​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ផ្លា​ស្ទិ​ច​កិប​មាត់​ពណ៌​ស​សង្ស័យ​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​១៤​ថង់​ដែល។ក្នុងនោះ​មាន​១​ថង់​ធំ​និង​១៣​ថង់​តូច​ព្រមទាំង​សម្ភារ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *