Uncategorized

ចិនម្នាក់បើករថយន្តទំនើបបុកបង្គោលភ្លើងខ្ទេចមួយកំណាត់មុខ

 

​ភ្នំពេញ​៖​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ស៊េរី​ទំនើប​យ៉ាង​លឿន​ជ្រុល​ទៅបុក​ផ្ទប់​និង​បង្គោល​ភ្លើង​ខូចខាត​រថយន្ត​យ៉ាងដំណំ​។​ហេតុការណ៍​នេះបានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​លូ​៣​ក្នុង​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​។

​ប្រភព​បានឱ្យដឹងថា​៖​គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ម៉ាក​សឺ​ដែ​ស​ស៊េរី​ឆ្នាំ​២០១៦​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BC.5188​ក្នុង​ល្បឿន​លឿន​។​ខណៈ​មកដល់​ចំណុចកើតហេតុ​នោះ​ក៏​គេច​កង់​បី​កាច់ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ថ្ម​ពេញទំហឹង​បណ្ដាលឱ្យ​បែក​ធុង​ជ័រ​ដែល​ដាក់​ជុំវិញ​បង្គោល​ភ្លើង​ថ្ម​និង​បិត​ចំណាំងផ្លាត​។​ចំណែកឯ​រថយន្ត​ខូចខាត​ផ្នែក​ខាងស្ដាំ​យ៉ាងដំណំ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *