Uncategorized

ផ្ទះចំនួន៣ ត្រូវភ្លើងឆាបឆេះរួមទាំងទ្រព្យសម្បត្តិអស់ស្ទើរទាំងស្រុង

កំពង់ចាម៖អគ្គិភ័យមួយបានឆាបឆេះផ្ទះអស់ចំនួន៣និងបំផ្លាញទ្រព្យសម្បត្តិអស់ស្ទើរទាំងស្រុងនៅភូមិជង្ហុកឃុំអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមកាលពីល្ងាចថ្ងៃទី១៦ខែមិថុនា ឆ្នាំ ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ម្ចាស់ផ្ទះទី១ឈ្មោះមាស សេង ភេទស្រីអាយុ៨៥ឆ្នាំ ខូចខាតទំហំ៤ម៉ែត្រគុណ៤ម៉ែត្រធ្វើពីឈើប្រក់ដែកស័ង្កសីជញ្ជាំងដែកនិងសម្ភារប្រើប្រាសមួយចំនួន។ម្ចាស់ផ្ទះទី២ឈ្មោះ ឯក ចាន់ថុន ភេទស្រីអាយុ ៤៥ឆ្នាំខូចខាត ផ្ទះទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រធ្វើពីឈើប្រក់ដែកស័ង្កសី ជញ្ជាំងឈើ,ទូរទឹកកក១,ម៉ាស៊ីនដេរ១,ម៉ាស៊ីនបោកខោអាវ១ , គ្រែឈើ១ និងសម្ភារប្រើប្រាស់មួយចំនួន។ម្ចាស់ផ្ទះទី៣ឈ្មោះ អេង ស្រីណែត ភេទស្រីអាយុ២៣ឆ្នាំខូចខាតផ្ទះទំហំ៤ម៉ែត្រគុណ៥ម៉ែត្រធ្វើពីឈើប្រក់ដែកជញ្ជាំងឈើនិងសម្លារប្រើប្រាស់មួយចំនួន ។
អគ្គិភ័យនេះមូលហេតុបណ្តាលមកពីឆ្លងចរន្ធអគ្គិសនីតែមិនបណ្តាលឱ្យមានអ្នករងគ្រោះទេ។ក្នុងនោះក៏មានអន្តរាគមន៍ និង បានពន្លត់ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នគរបាលស្រុកកំពង់សៀមនិងរថយន្តបាញ់ទឹកនគរបាលខេត្តសរុប ៤គ្រឿង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *