Uncategorized

ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីភាព អបអរសាទរ ខួបលើកទី ១៧ ទិវាអតីតយុវជនកម្ពុជា២១ មិថុនា ឆ្នាំ២០២៤

 

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសមាជិកសមាជិកា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ចូលរួមផងដែរ ។

លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ពោធិ៍សាត់ បានអានរបាយការណ៍ អំពីសកម្មភាពក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ និងបច្ចុប្បន្នភាពចំនួនសមាជិករបស់សមាគមទាំង៥មុខសញ្ញា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ មានចំនួន ៤,៦២៤នាក់ ក្នុងនោះជនពិការមានចំនួន ១,៦៧១នាក់ និវត្តជន ចំនួន ១,៤០៥នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន៥៥នាក់ ជនពលីចំនួន ១,៣៣៧នាក់ និងគ្រួសារមរណៈ ចំនួន១៥៦នាក់ ។

ក្នុងលោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងពីបញ្ហាប្រឈមរបស់សមាជិកអតីតយុទ្ធជនកម្ពុជា និងសំណូមពរដល់ ថ្នាក់ដឹកនាំបន្តជួយ ដើម្បីទ្រទ្រង់សមាគម អោយមាននិរន្តរភាព។

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម ខូយ រីដា បានលើកឡើងថា អ្វីៗដែលប្រទេសជាតិ និងប្រជាជនកម្ពុជា រស់នៅសុខសាន្ត ជីវភាពរីកចម្រើន ប្រទេសមានការអភិវឌ្ឍ លើគ្រប់វិស័យ ចាប់ពីទីក្រុងដល់ជនបទនោះ គឺបានមកពីការលះបង់កម្លាំងកាយចិត្ត ស្មារតី ឆន្ទ: សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត របស់វិរ:យុទ្ធជន យុទ្ធនារី ពោលគឺរៀមច្បង ដែលជាអតីតយុទ្ធជនកម្ពុជា ។ ឯកឧត្តម ខូយ រីដា បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ឲ្យមានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល បន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់មាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ។ ក្នុងឱកាសឯកឧត្តម ខូយ រីដា និងសមាជិកសមាជិកា បានប្រគល់ជូនអំណោយដល់អតីតយុទ្ធជនចំនួន១១៥នាក់ ក្នុងមួយនាក់ ទទួលបាន មីមួយកេស ទឹកពិសារគុណភាពខ្ពស់ពីក្រុមហ៊ុន Khmer Beverages មួយកេស សារ៉ុងមួយ និងថវិកាចំនួន ៤ម៉ឺនរៀល ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *