ខេត្តព្រះសីហនុ៖រថយន្តធំដឹកខ្សាច់មួយគ្រឿងបានក្រឡាប់ដោយខ្លួនឯងកណ្តាលផ្លូវជាតិលេខ៤បណ្តាលឱ្យកកស្ទះចរាចរណ៍ជាច្រើនម៉ោង។តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះទេ ។ករណីនេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩និង១៧០ក្នុងភូមិតាពៅឃុំតានៃស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីរសៀលទី១៦ខែកក្កដាឆ្នាំ២០២០ ។
សមត្ថកិច្ចបញ្ជាក់រថយន្ត១គ្រឿងនេះម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3F-8527 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ។មកដល់ចំណុចខាងលើបានរេចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវហើយបួងមកវិញជ្រុលចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវក្រឡាប់តែម្តង។
សមត្ថិច្ចបន្តថាហេតុការណ៏នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។ប៉ុន្តែចរាចរណ៍បានកកស្ទះសមត្ថកិច្ចបានចាត់ចែងសម្រួលស្ទូចយកចេញពីផ្លូវដើម្បីបើកចរាចរណ៍ធម្មតាវិញចំណែកអ្នកបើកបរបានរត់គេចខ្លួន៕